Japanese Products

Hundreds of Japanese products, fresh from Japan, available right here.

Showing 120 matching premium formulations

SORT:
SUPPLEMENT

Shiseido the collagen Luxerich

កូឡាជែនគ្រាប់លំដាប់ព្រីមៀមជំនាន់ថ្មីពី Shiseido រួមផ្សំដោយធាតុផ្សំថែរក្សាសម្រស់ប៉ាតង់ទ្វេរដង និងសារធាតុចិញ្ចឹមរហូតដល់ ១២ ប្រភេទ។ ជួយបំប៉នស្បែកឱ្យតឹងណែន បន្តឹងស្បែកប្រឆាំងភាពចាស់ បំពេញសំណើមជ្រៅ កាត់បន្ថយភាពស្រអាប់ និងជួយឱ្យគេងលក់ស្រួល ស្បែកស្រស់ថ្លាចេញពីខាងក្នុង។

SKINCARE

Fancl Mild Cleansing Oil

ប្រេងលាងសម្អាតគ្រឿងសម្អាងលំដាប់កំពូល (No.1 តជាប់គ្នាច្រើនឆ្នាំនៅជប៉ុន) សាច់ប្រេងខាប់ទន់ស្រទន់ (Thick Smooth Oil) ជួយរំលាយ និងជម្រះរាល់គ្រឿងសម្អាតមុខ ម៉ាស្ការ៉ាការពារជម្រាបទឹក (Waterproof) និងកម្ចាត់ដុំខ្លាញ់កកស្ទះក្នុងរន្ធញើស (Keratotic Plugs) បានយ៉ាងស្អាតជ្រះដិតដល់ដោយមិនបាច់ដុសខាត់ខ្លាំង។ រូបមន្តរក្សាសំណើមខ្ពស់ មិនធ្វើឱ្យស្បែកតឹងក្រហាយ គ្មានផ្ទុកជាតិអាល់កុល គ្មានសារធាតុរក្សាទុកសិប្បនិម្មិត និងមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់គ្រប់ប្រភេទស្បែក សូម្បីតែស្បែកងាយរងប្រតិកម្ម។

TOILETRIES

Tsubaki Premium Moist Repair Shampoo&conditioner

ឈុតសាប៊ូកក់សក់ និងគ្រីមបន្ទន់សក់រូបមន្តផ្តល់សំណើមដិតដល់ និងស្តារសក់ខូច (Premium Moist & Repair) ជួយដោះស្រាយបញ្ហាសក់ស្ងួតឆ្វែត ឱ្យប្រែមកជាមានសំណើម ទន់ល្មើយ រលាស់រលោង និងមានទម្ងន់តាំងពីការប្រើលើកដំបូង។

TOILETRIES

Tsubaki Premium Ex Damage care & Repair Shampoo&conditioner Treatment

ឈុតសាប៊ូកក់សក់ និងគ្រីមបន្ទន់សក់រូបមន្តស្ដារសក់ខូចកម្រិតធ្ងន់ធ្ងរ (Premium EX Damage Care & Repair) ជួយជួសជុលសរសៃសក់ពីគល់ដល់ចុង ផ្ដល់សំណើមជ្រៅ ធ្វើឱ្យសក់មានទម្ងន់ រលាស់រលោង និងមានជីវិតជីវ៉ាឡើងវិញ។

SUNSCREEN

Anessa Perfect Uv Sunscreen Skincare Gel SPF 50+ PA++++( 90g)

ជែលការពារកម្តៅថ្ងៃរូបមន្តទឹកដមជំនាន់ថ្មី ការពារកម្រិតខ្ពស់បំផុត SPF50+ PA++++ លេចធ្លោដោយបច្ចេកវិទ្យា Auto Moisturizing Smooth ទោះនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ស្ងួត ឬក្រៅផ្ទះក៏ដោយ។ រួមបញ្ចូលធាតុផ្សំបំប៉នស្បែកដល់ទៅ 50% ដូចជា Collagen, Super Hyaluronic Acid និងសារធាតុចម្រាញ់ពីស្លឹកតែបៃតង ជួយផ្តល់សំណើមជ្រៅ ទប់ស្កាត់ស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញតូចៗដោយសារភាពស្ងួត ព្រមទាំងមានរូបមន្ត Super Waterproof ការពារទឹក លាងជម្រះចេញងាយស្រួលជាមួយសាប៊ូ មិនបង្កើតភាពស្អិតរំអិលឡើយ។

SUNSCREEN

Anessa Perfect Uv Sunscreen Skincare Gel SPF 50+ PA++++( 40g)

ជែលការពារកម្តៅថ្ងៃរូបមន្តទឹកដមជំនាន់ថ្មី ការពារកម្រិតខ្ពស់បំផុត SPF50+ PA++++ លេចធ្លោដោយបច្ចេកវិទ្យា Auto Moisturizing Smooth ទោះនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ស្ងួត ឬក្រៅផ្ទះក៏ដោយ។ រួមបញ្ចូលធាតុផ្សំបំប៉នស្បែកដល់ទៅ 50% ដូចជា Collagen, Super Hyaluronic Acid និងសារធាតុចម្រាញ់ពីស្លឹកតែបៃតង ជួយផ្តល់សំណើមជ្រៅ ទប់ស្កាត់ស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញតូចៗដោយសារភាពស្ងួត ព្រមទាំងមានរូបមន្ត Super Waterproof ការពារទឹក លាងជម្រះចេញងាយស្រួលជាមួយសាប៊ូ មិនបង្កើតភាពស្អិតរំអិលឡើយ។

COSMETICS

Cezanne Lip tint

CEZANNE Lasting Gloss Lip N 301 Momo Coral - ក្រែមលាបមាត់ប្រភេទ Glossy Lip ពីប្រទេសជប៉ុន ពណ៌ផ្កាឈូកខ្សាច់ (Peach Coral) ធម្មជាតិ ផ្សំដោយសារធាតុសំណើមរហូតដល់ប្រមាណ 80% ជួយឱ្យបបូរមាត់រលោងភ្លឺថ្លា សើមស្អាត និងជាប់ពណ៌បានយូរដោយមិនស្ងួតបែកប្រះ។

SUPPLEMENT

Koplina a Kid Vitamin

ស្ករគ្រាប់វីតាមីនជម្រុះក្នុងទម្រង់ចាហួយទំពារ (Gummy Supplement) រសជាតិទំពាំងបាយជូរដ៏ឆ្ងាញ់ពិសាពីជប៉ុន (កញ្ចប់សម្រាប់ ២០ ថ្ងៃ) ជំនួយការលូតលាស់ និងពង្រឹងភាពស៊ាំសម្រាប់កុមារ និងសមាជិកគ្រប់រូបក្នុងគ្រួសារ។ ត្រឹមតែ ៣ គ្រាប់ក្នុងមួយថ្ងៃ ជួយបំពេញនូវវីតាមីនសំខាន់ៗចំនួន ៧ មុខ រួមមាន វីតាមីន A, B2, B6, B12, C, D និងអាស៊ីតហ្វូលិក (Folic Acid)។ ស្ករគ្រាប់នេះមានវាយនភាពទន់ល្មមងាយទំពារ កម្រិតផ្អែមតិចៗ (រសជាតិទឹកផ្លែឈើដិតដល់) ជួយឱ្យកូនៗចូលចិត្តញ៉ាំវីតាមីនជារៀងរាល់ថ្ងៃដោយរីករាយ មិនបារម្ភរឿងពិបាកលេបថ្នាំគ្រាប់ឡើយ។

SKINCARE

Curél Intensive Moisture Care Foaming Facial Wash

ហ្វូមលាងមុខប្រភេទពពុះទន់ម៉ដ្តខាប់ (Foaming Facial Wash) សម្រាប់ស្បែកស្ងួតនិងងាយប្រតិកម្ម ការពារនិងថែរក្សាជាតិ «សេរ៉ាម៉ាយ (Ceramide)» ធម្មជាតិរបស់ស្បែកក្នុងពេលលាងសម្អាត។ ជួយសម្អាតធូលីដី ញើស និងភាពកខ្វក់បានយ៉ាងស្អាតល្អដោយមិនបាច់ដុសខាត់ខ្លាំង រួមផ្សំជាមួយសារធាតុប្រឆាំងការរលាក (Anti-inflammatory) ជួយទប់ស្កាត់បញ្ហាស្បែកគ្រើម ក្រហម និងរក្សាស្បែកឱ្យមានសំណើម ទន់រលោង មិនមានអារម្មណ៍តឹងណែនក្រោយពេលលាងរួចឡើយ។ រូបមន្តទន់ភ្លន់ខ្លាំង គ្មានក្លិន គ្មានពណ៌ និងគ្មានជាតិអាល់កុល។

SKINCARE

Curél Intensive Moisture Care Facial lotion II

ទឹកតូណឺរបំប៉នស្បែកមុខរូបមន្តស្រាលស្រទន់ (II)សម្រាប់ស្បែកស្ងួតនិងងាយប្រតិកម្ម ជួយបំពេញ និងរក្សាជាតិ «សេរ៉ាម៉ាយ (Ceramide)» ធម្មជាតិរបស់ស្បែក។ ដោយមានបច្ចេកវិទ្យា Ceramide Care Capsules ទឹកឡេនេះជ្រាបចូលទៅដល់ស្រទាប់ខាប់ជ្រៅនៃស្បែកភ្លាមៗក្រោយលាងមុខ រួមផ្សំជាមួយសារធាតុចម្រាញ់ពី Eucalyptus និង Allantoin ជួយកាត់បន្ថយការរលាក ទប់ស្កាត់ស្បែកគ្រើម ក្រហាយ និងផ្តល់សំណើមឱ្យស្បែកទន់ រលោង ស្រស់ថ្លា និងមានសុខភាពល្អ។ រូបមន្តទន់ភ្លន់ខ្លាំង កម្រិត pH អាស៊ីតខ្សោយ គ្មានក្លិន គ្មានពណ៌ និងគ្មានជាតិអាល់កុល។

SKINCARE

Curél Intensive Moisture care moisture Facial Cream

គ្រីមលាបមុខលំដាប់ពានរង្វាន់ស្ដេច (Hall of Fame @cosme) សម្រាប់ស្បែកស្ងួតខ្លាំងនិងងាយប្រតិកម្ម ជួយបំពេញជាតិ «សេរ៉ាម៉ាយ (Ceramide)» យ៉ាងស៊ីជម្រៅដល់ស្រទាប់ខាងក្នុងនៃស្បែក។ ផ្សំឡើងពីសារធាតុ Ceramide Function Ingredient, សារធាតុចម្រាញ់ពី Eucalyptus និង Allantoin ជួយពង្រឹងរបាំងការពារស្បែក ប្រឆាំងការរលាក កាត់បន្ថយភាពគ្រើមរបក និងផ្ដល់សំណើមដិតដល់។ វាយនភាពគ្រីមមានលក្ខណៈស្រាលស្រទន់ ដូចខ្នើយកប្បាស ផ្ដល់ភាពទន់ល្មឿយខ្ពស់ដោយមិនធ្វើឱ្យស្បែកមុខមានអារម្មណ៍ស្អិត ឬធ្ងន់ឡើយ។ រូបមន្តទន់ភ្លន់ខ្លាំង កម្រិត pH អាស៊ីតខ្សោយ គ្មានក្លិន គ្មានពណ៌ និងគ្មានជាតិអាល់កុល។

TOILETRIES

Unicharm Silcot Face pad

សំឡីជូតមុខលំដាប់ពានរង្វាន់ស្ដេច (Hall of Fame @cosme) ជួយសន្សំសំចៃទឹកតូណឺររហូតដល់ ៥០% (1/2) ប៉ុន្តែផ្ដល់សំណើមដល់ស្បែកបានយ៉ាងជោកជាំអស្ចារ្យ។ ផលិតឡើងដោយបច្ចេកវិទ្យារចនាសម្ព័ន្ធបែបអេប៉ុងទន់ពិសេស (Sponge Structure) មិនបៀមទឹកទុកក្នុងសំឡី តែបញ្ចេញរាល់ដំណក់ទឹកឡេមកលើស្បែកវិញទាំងស្រុង។ សាច់សំឡីមានទន់ល្មឿយខ្ពស់ មិនបែកព្រុយ មិនទាស់ស្បែក និងមានស្នាមប្រហោងកណ្តាលដែលអាចហែកចែកជា ២ សន្លឹកបានយ៉ាងងាយស្រួល ល្អបំផុតសម្រាប់យកធ្វើជាម៉ាសបិទមុខ (Lotion Pack)។ ឆ្លងកាត់ការតេស្តស្តង់ដារអន្តរជាតិ Oeko-Tex Standard 100 សុវត្ថិភាពបំផុតសូម្បីតែស្បែកទារក។

TOILETRIES

Shiseido prepare Face Shaver

ឡាមកោររោមមុខនិងរោមចិញ្ចើមលំដាប់កំពូលពី Shiseido ជប៉ុន (កញ្ចប់មាន ៣ ដើម) រចនាឡើងយ៉ាងពិសេសផ្អែកលើគោលការណ៍ Ergonomics ងាយស្រួលកាន់ និងបញ្ជា។ ផ្លឹករបស់ឡាមត្រូវបានស្រោបដោយសារធាតុ ប្លាទីន (Platinum Coating) ជួយឱ្យមុខឡាមមុតបានយូរ មិនងាយច្រែះ រួមជាមួយរបាំងការពារសុវត្ថិភាព (Safety Guard) ជួយការពារស្បែកពីការមុត រលាត់ ឬរំញោចខ្លាំង។ ជួយជម្រុះរោមស្ដើងៗលើផ្ទៃមុខ កោសិកាស្បែកចាស់ៗ ធ្វើឱ្យស្បែកមុខម៉ដ្តរលោង ប៉ះទៅទន់ល្មឿយ និងជួយឱ្យការតុបតែងមុខ (Makeup) ជាប់បានស្អាតល្អជាងមុន។

SKINCARE

Kracie Hadabisei Medicated Brightening toner

Hadabisei Medicated Brightening Toner (170ml) - ទឹកតូណឺបន្សុតស្បែករូបមន្តសកម្មបែបវេជ្ជសាស្ត្រ (Medicated) ពីម៉ាក Hadabisei (Kracie) ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ដោះស្រាយបញ្ហាស្បែកស្រអាប់ មុខមានស្នាមអុចខ្មៅ ជាំ និងរលាកក្រហមដោយសារកម្តៅថ្ងៃ។ សាច់ទឹកមានសភាពរាវស្រាល ងាយស្រួលជ្រាបចូលទៅក្នុងស្រទាប់ស្បែកបានយ៉ាងជ្រៅ និងរហ័ស។  

PERSONAL HYGIENE

Hadaomoi Organic sanitary pad 26cm

សំឡីអនាម័យជប៉ុនសម្រាប់យប់ (ប្រវែង 26cm មានស្លាប) ផលិតពីកប្បាសសរីរាង្គធម្មជាតិ ១០០% (Organic Cotton) ទន់ភ្លន់បំផុតសម្រាប់ស្បែកងាយប្រតិកម្ម។ បំពាក់បច្ចេកវិទ្យាស្រូបទាញទ្វេរដង ទប់ស្កាត់ការហូរហៀរ និងស្រូបយកទាំងឈាមរដូវបូករួមទាំងញើសសើមយ៉ាងឆាប់រហ័ស ជួយឱ្យស្បែកស្ងួតប្រហើរស្រួលពេញមួយយប់។ រូបមន្តទន់ល្មឿយពិសេស (Funwari Type) មិនប្រើប្រាស់សារធាតុស្រូបគីមីប៉ូលីមែរ (Non-polymer) ជួយកាត់បន្ថយការកកិត ការរមាស់ និងការរំញោចផ្សេងៗនៅតំបន់ sensitive។

PERSONAL HYGIENE

Hadaomoi Organic sanitary pad 36cm

សំឡីអនាម័យជប៉ុនសម្រាប់យប់ (ប្រវែង 36cm មានស្លាប) ផលិតពីកប្បាសសរីរាង្គធម្មជាតិ ១០០% (Organic Cotton) ទន់ភ្លន់បំផុតសម្រាប់ស្បែកងាយប្រតិកម្ម។ បំពាក់បច្ចេកវិទ្យាស្រូបទាញទ្វេរដង ទប់ស្កាត់ការហូរហៀរ និងស្រូបយកទាំងឈាមរដូវបូករួមទាំងញើសសើមយ៉ាងឆាប់រហ័ស ជួយឱ្យស្បែកស្ងួតប្រហើរស្រួលពេញមួយយប់។ រូបមន្តទន់ល្មឿយពិសេស (Funwari Type) មិនប្រើប្រាស់សារធាតុស្រូបគីមីប៉ូលីមែរ (Non-polymer) ជួយកាត់បន្ថយការកកិត ការរមាស់ និងការរំញោចផ្សេងៗនៅតំបន់ sensitive។